សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្នស្លរក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានប្រជាពលរដ្ឋភៀសសឹកចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១១,២១៧នាក់ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ននេះ។ រាជរដ្ឋាភិបាលបានរៀបចំដីលំនៅដ្ឋាន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមាន ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានសម្រេចរួចរាល់ចំនួន ២,៨០៥ខ្នង ខណៈគ្រួសារនីមួយៗទទួលបានដីទំហំ ២០ម៉ែត្រ Read more










