កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ថ្នាំស៊ីរ៉ូក្អក)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង២នាក់ ៖ ១-ឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ, ២-ឈ្មោះ ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN Read more










