លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump បាន​សរសេរ​ថា ៖ ខ្ញុំ​សូម​អរគុណ ចំពោះ​លិខិត​ដ៏​កក់ក្តៅ​របស់​ឯកឧត្តម និង​ជា​ពិសេស ការ​ស្នើ​រូប​ខ្ញុំ សម្រាប់​ពានរង្វាន់ ណូបែល​សន្តិភាព​។ ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង ដែល​បាន​សន្ទនា​ជាមួយ​ឯកឧត្តម ដើម្បី​រួមចំណែក​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរអង្វែង និង​សម្បូណ៌​បែប​។ Read more