ក្រុម​ឈ្មួញ​​យក​គ្រឿងចក្រអេ​ស្កា២​គ្រឿង រថយន្ត​ដឹក​ដីជិត​១០​គ្រឿង សំងំ​ជីក​​ដី​​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ ខណៈ​មន្ត្រី​ជំនាញ​អត់​ដឹង​រឿង

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី (​ចង្កូត​ស្តាំ​) ជិត​១០​គ្រឿង ទៅ​សំងំ​នាំ​គ្នា​ជីក​កកាយ​ដី​នៅ​ក្បែរ​ជើង​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ ខណៈ ដែល​គេ​សង្ស័យ​ថា អត់​មានការ​សុំ​ច្បាប់ ឬ​ទទួល​លិខិតអនុញ្ញាត​ណាមួយ​ពី​មន្ត្រី​ជំនាញ ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ។ ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី ជា​ច្រើន​គ្រឿង នាំ​គ្នា​ទៅ​ជីក​កកាយ​ដី​នៅ​ជើងភ្នំ​មួយ​កន្លែង ដោយ​ដឹក​លក់​នៅ​តាម​ភូមិ​នានា ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក Read more