ប្រកាសតែងតាំងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ប្រកាសតែងតាំងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ប្រកាសតែងតាំងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបណ្ឌិត Read more
នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនរួមជាតិ ដោយបានសម្តែងនូវការយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់យកមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាគោល។ នៅក្នុងសារពិសេសនេះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីស្ថានភាពនៅតាមបណ្តោយព្រំដែន។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «…ជាមួយនឹងការអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…»។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ សម្តេចធិបតី ក៏បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានសរុប ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ Read more
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥នៅថ្ងៃនេះ សមាគមសារព័ត៌មានអេឡិចត្រូនិក MSJ / AEMSJ រួមជាមួយ អង្គភាពអ្នកសារព័ត៌មានចំនួន ៣៤ អង្គភាព បានរួមគ្នាផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍ជាផ្លូវការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារយ៉ាងព្រៃផ្សៃរបស់ភាគីថៃ ដែលបានប្រព្រឹត្តមកលើព្រះរាជាណាចក្រកម្ពុជា បង្កការប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យភាពជាតិ។សេចក្តីថ្លែងការណ៍នេះ បង្ហាញយ៉ាងច្បាស់ពី ជំហររឹងមាំ របស់សមាគម និងអង្គភាពសារព័ត៌មានទាំងអស់ ក្នុងការគាំទ្រសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយវិធីសន្តិវិធី ព្រមទាំងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាទាំងឡាយ ដែលអាចនាំឲ្យស្ថានការណ៍កាន់តែតានតឹង និងប៉ះពាល់ដល់ប្រជាពលរដ្ឋសុទ្ធសាធ។ជាមួយគ្នានេះ សមាគមសារព័ត៌មានអេឡិចត្រូនិក MSJ / Read more
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រម ទាំងមានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត បណ្ដាមន្ទីរស្ថាប័ន អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការ និងសមាជិក សមាជិកា នៃអង្គមីទ្ទិញបានចូលរួមប្រារព្ធនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ Read more
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និងស្ដារដើមឈើឡើងវិញ ប្រជាពលរដ្ឋ Read more
ចេញផ្សាយថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ដោយ គេហទំព័រ ម្សិលមិញ ថ្ងៃនេះwww.k-mmtn.com.kh ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា Read more
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់ពីសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។ Read more
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានកោតសរសើរលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។ សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា Read more