កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៨,២៩ ខែឧសភា ឆ្នាំ២០២៦បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ក្នុងនោះមាន៖ជនជាតិចិនចំនួន៨នាក់ និងជនជាតិថៃចំនួន៣នាក់ស្រី១នាក់ពាក់ព័ន្ធបទល្មើសផលិតកែឆ្នៃ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថាសង្ស័យដែលត្រូវឃាត់ខ្លួនជាជនជាតិចិនមានឈ្មោះ៖១/.ហុង ខុងវៃ(Hong Cong Wei) ភេទប្រុស២/.វ៉ង គិនពិង(Wang Gen Bing)ភេទប្រុស៣/.ឡ វិន ភេទប្រុស៤/.លី ហ្វាន់(Li Fan) ភេទប្រុស៥/.លី មិញ (Li Read more










