កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ម្នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស, ម្នាក់ទៀតពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងបន្ទាន់ពីប្រជាពលរដ្ឋ ស្ដីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចមុខកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ សន ចាន់ធី ភេទប្រុស អាយុ៤២ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់។ ក្រោយពីទទួលបានព័ត៌មានខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់ឱ្យកម្លាំងជំនាញចុះធ្វើការអន្តរាគមន៍ដល់ទីតាំងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យព្រមខាងលើ ព្រមទាំងដកហូតវត្ថុតាងពូថៅ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ នឹងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+)។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនបានទៅទិញគ្រឿងញៀនប្រភេទទឹកកក ចំនួន១៥.០០០រៀល Read more










