កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ពន្លកនីតា ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីចោរកាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង០៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកកាំបិតខ្វែវ បម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ គង់ រតនា (ណាង) ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ពន្លក នីតា ខណៈកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះភ័យក៏បានរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូជិៈទៅបាត់។ ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានផ្ដល់ព័ត៌មានដល់កម្លាំងមូលដ្ឋានក្រុង-ស្រុកទាំង០៩ Read more










