សមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកអាស៊ី (AEMSJ) ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារដោយហិង្សារបស់ភាគីថៃ

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃនេះ សមាគមសារព័ត៌មានអេឡិចត្រូនិក MSJ / AEMSJ រួមជាមួយ អង្គភាពអ្នកសារព័ត៌មានចំនួន ៣៤ អង្គភាព បានរួមគ្នាផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍ជាផ្លូវការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើវាយប្រហារយ៉ាងព្រៃផ្សៃរបស់ភាគីថៃ ដែលបានប្រព្រឹត្តមកលើព្រះរាជាណាចក្រកម្ពុជា បង្កការប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យភាពជាតិ។
សេចក្តីថ្លែងការណ៍នេះ បង្ហាញយ៉ាងច្បាស់ពី ជំហររឹងមាំ របស់សមាគម និងអង្គភាពសារព័ត៌មានទាំងអស់ ក្នុងការគាំទ្រសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយវិធីសន្តិវិធី ព្រមទាំងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាទាំងឡាយ ដែលអាចនាំឲ្យស្ថានការណ៍កាន់តែតានតឹង និងប៉ះពាល់ដល់ប្រជាពលរដ្ឋសុទ្ធសាធ។
ជាមួយគ្នានេះ សមាគមសារព័ត៌មានអេឡិចត្រូនិក MSJ / AEMSJ ក៏អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បន្តអនុវត្តវិជ្ជាជីវៈដោយសុចរិតភាព ទំនួលខុសត្រូវ និងការគោរពសីលធម៌វិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានតុល្យភាព និងជៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលអាចបង្កឲ្យមានការយល់ច្រឡំក្នុងសង្គម។
សូមអរគុណ…