បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៨,២៩ ខែឧសភា ឆ្នាំ២០២៦
បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ក្នុងនោះមាន៖
ជនជាតិចិនចំនួន៨នាក់ និងជនជាតិថៃចំនួន៣នាក់ស្រី១នាក់ពាក់ព័ន្ធបទល្មើសផលិតកែឆ្នៃ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថាសង្ស័យដែលត្រូវឃាត់ខ្លួនជាជនជាតិចិនមានឈ្មោះ៖
១/.ហុង ខុងវៃ(Hong Cong Wei) ភេទប្រុស
២/.វ៉ង គិនពិង(Wang Gen Bing)ភេទប្រុស
៣/.ឡ វិន ភេទប្រុស
៤/.លី ហ្វាន់(Li Fan) ភេទប្រុស
៥/.លី មិញ (Li Minh) ភេទប្រុស
៦/.ចៅ ជេ(Zhao Jie) ភេទប្រុស
៧/.លៀវ មិញមៀវ(Liu Ming Miao)ភេទប្រុស
៨/.ពី ចូវ ភេទប្រុស
ជនជាតិថៃមានឈ្មោះ ៖
១/.គិតតាផាត ចាន់សាគុណ ភេទប្រុស
២/.នុន ថះវាត់ ខាំសុីនភេទប្រុស
៣/.ជិន សុថាផាភេទស្រី។
ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេតបានបញ្ជាក់ថាវត្ថុតាងដែរចាប់បានរួមមាន៖
-ម្សៅក្រាមសថ្លា ចំនួន៣ថង់
-ម្សៅម៉ត់ស ចំនួន០១ថង់
-ម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម(Wy) ចំនួន២៣កូនថង់ ,
-សម្បកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ
-,កាំភ្លេីងកែឆ្នៃចំនួន១ដេីម,
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣,
-ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន
-ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន -មួករបាំងមុខចំនួន៤ ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕











