ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ វេលាម៉ោង ១៦ និង ៣០នាទី មានករណីហិង្សាមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ ឆ្នំា ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ ៤៨ ឆ្នំា ត្រូវជាប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់។
មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះជេរប្រមាថធ្ងន់ៗ និងដៀលពូជអម្បូរខាងប្រពន្ធ ធ្វើឲ្យជនសង្ស័យខឹងទាញពូថៅវាយតែម្តង។
ក្រោយបានទទួលបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមលេខទូរស័ព្ទ 010951066 រួចមក កម្លាំងជំនាញរបស់អធិការដ្ឋានស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នករបាលរដ្ឋបាលត្រពាំងជោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញពីរឿងហេតុខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនិតិវិធី
ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕




