កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ ម៉ូតូ ចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី បាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX ផលិតឆ្នាំ២០២២ ពណ៌ក្រហម លេខតួ-លេខម៉ាស៉ីន 571111018689 គ្មានផ្លាកលេខ) កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវតាមរយៈGPS Read more










