សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ក្រុមគ្រួសារយុទ្ធជនជួរមុខ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ក្រុមគ្រួសារយុទ្ធជនជួរមុខ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃនេះសាជាថ្មីហើយសម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនិងក្រុមការងារមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុម ប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាព។ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនដោយសម្តេចបានលើកបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ពដែលបានយកទ្រូងពាំងគ្រាប់ដើម្បីជាតិ ទឹកដី និងប្រជាជន។ដើម្បីតបស្នងស្នងគុណក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចតេជោបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។ សម្ដេចបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ Read more

កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ ម៉ូតូ ចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ

កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ ម៉ូតូ ចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី បាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX ផលិតឆ្នាំ២០២២ ពណ៌ក្រហម លេខតួ-លេខម៉ាស៉ីន 571111018689 គ្មានផ្លាកលេខ) កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង Read more

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្នស្លរក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានប្រជាពលរដ្ឋភៀសសឹកចំនួន ៣,៣១៨គ្រួសារ ស្មើនឹង ១១,២១៧នាក់ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ននេះ។ រាជរដ្ឋាភិបាលបានរៀបចំដីលំនៅដ្ឋាន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមាន ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត អគ្គិសនី សាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានសម្រេចរួចរាល់ចំនួន ២,៨០៥ខ្នង ខណៈគ្រួសារនីមួយៗទទួលបានដីទំហំ ២០ម៉ែត្រ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ១នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ពេលល្បាតដល់ចំណុចក្រោយផ្ទះសំណាក់ចុងស្រល់ ក្នុងមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ឈ្មោះ នឿន ស៊ីនួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងធ្វើការត្រួតពិនិត្យនៅទីនោះរកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់០,៧១ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង,កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង ១២១សង់ទីម៉ែត្រ រួមនឹងវត្ថុតាងមួយចំនួនទៀត Read more

កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

បន្ទាយមានជ័យ​៖ អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​ដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​និងដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​​ សុិន​ដេត​ ស្នង​ការ​រង​ផែន​ការ​ងារ​នគរបាលប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ប៉ោយប៉ែត​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែតនៅ​ថ្ងៃ​ទី​២៨,២៩​ ខែឧសភា​ ឆ្នាំ​២០២៦​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ក្នុងនោះ​មាន​៖ជនជាតិ​ចិន​ចំនួន​៨នាក់​ និង​ជនជាតិ​ថៃ​ចំនួន​៣នាក់​ស្រី​១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ផលិត​កែ​ឆ្នៃ​ រក្សា​ទុក​ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នៅ​ចំនុច​ភូមិ​មិត្ត​ភាព​​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនជា​ជនជាតិ​ចិន​មាន​ឈ្មោះ​៖១/.ហុង​ ខុងវៃ(Hong Cong Wei) ភេទ​ប្រុស​២/.​វ៉ង​ គិនពិង(Wang Gen Bing)ភេទ​ប្រុស​៣/.ឡ​ វិន​ ភេទប្រុស៤/.លី​ ហ្វាន់​(Li Fan)​ ភេទ​ប្រុស​៥/.លី​ មិញ​ (Li Read more

ប្រពន្ធទាញពូថៅកាប់ទៅលើប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់នៅចំណុចភូមិ ព្រៃផ្តៅ ឃុំត្រពាំងជោ

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ វេលាម៉ោង ១៦ និង ៣០នាទី មានករណីហិង្សាមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ ឆ្នំា ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ ៤៨ ឆ្នំា ត្រូវជាប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់។ មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះជេរប្រមាថធ្ងន់ៗ និងដៀលពូជអម្បូរខាងប្រពន្ធ ធ្វើឲ្យជនសង្ស័យខឹងទាញពូថៅវាយតែម្តង។ ក្រោយបានទទួលបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ ២៥ ឆ្នាំ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ នៅចំណុចអគារមួយកន្លែងនៅជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីលួច ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យូ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ហើយកម្លាំងជំនាញធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យ រកឃើញមានទូរសព្ទដៃចំនួន០៣គ្រឿង ដែលជាវត្ថុតាងនៃបទល្មើស និងម្សៅក្រាម ពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០១ថង់តូច (ជនសង្ស័យ គឺជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីវិធី។  លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាស្ថានទម្ងន់,លួច(ម៉ូតូ) ,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ហេង វិចិត្រ(លុយ) ភេទប្រុស អាយុ២៣ឆ្នាំ​ Read more

ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា

ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ Read more