កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ មករា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១ថង់កិប ទម្ងន់២៧,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប Read more

កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង៣០នាទី  ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ចំនួន ០៣នាក់ ១-ឈ្មោះ តឿត ចាន់ណា ហៅ ស្វា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ គឹម ភី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រ៉ែន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណកំពុង ធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងរបស់ខ្លួន ហើយមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាងនៃបទល្មើស មានដូចជាទួល្វីសដងជ័រ ពណ៌លឿង ចំនួន០១ដើម, កន្ត្រៃ ចំនួន០១ដើម, Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៩និង៣០នាទី  ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ កើត សារុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន០៣កូនថង់កិប ទម្ងន់៤,២៨ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកIPhone12 Pro Max ពណ៌មាស) ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លី យ៉ុងជេរ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ស្តីពីករណី លួចទូរសព្ទ និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ចែងឱ្យកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ និងធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ វៀត រីដែន ភេទប្រុស អាយុ២៩ឆ្នាំ ដែលបានធ្វើសកម្មភាពលួចយកទូរសព្ទ របស់ជនរងគ្រោះខាងលើ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចាន់ ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី។ ដោយជនសង្ស័យបានប្រើល្បិចសុំប្រាក់របស់ជនរងគ្រោះនិងសុំខ្ចីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង1L-0874 ទៅទិញបារី បែរជាជនសង្ស័យមិនបានយកម៉ូតូទៅឱ្យម្ចាស់ដើមវិញទេ ទើបម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៦ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីសមគំនិតក្នុងអំពើលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គីនីន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង1AR-4923 កាលពីវេលាម៉ោង០៥និង១៦នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្តឹងខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុខាងលើធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ និង ប៊ុនថាត់ ភេទប្រុស អាយុ២១ឆ្នាំ Read more

កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់​)​ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

​បន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ​ ទ.ឆ.វ​ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ស្ដីពីករណី​ រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន​  អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ​ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ​ និន Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)

បន្ទាយមានជ័យ៖ កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ  រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប្រាក់ រដ្ឋា ហៅក្រៅ អ៊ីត អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ Read more

មហាជនរិះគន់ និងដាក់សំណួរជុំវិញសកម្មភាពមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់យ៉ាងអាណាធិបតេយ្យ

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការបែកធ្លាយវីដេអូ និងប្រភពព័ត៌មានបង្ហាញពីសកម្មភាពក្រុមមេខ្យល់ ធ្វើសកម្មភាពដឹកជញ្ជូនពលករខ្មែរឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ យ៉ាងគគ្លើន កាលពីវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងសកម្មភាពនោះ ក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរប្រុសស្រីចំនួន ០៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានដឹងថា ជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ នៃវរៈការពារព្រំដែនគោកលេខ ៨១៧។ ជុំវិញករណីបែកធ្លាយនេះ សាធារណជនបានសម្តែងការមិនពេញចិត្ត Read more