មហាជនរិះគន់ និងដាក់សំណួរជុំវិញសកម្មភាពមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់យ៉ាងអាណាធិបតេយ្យ
ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការបែកធ្លាយវីដេអូ និងប្រភពព័ត៌មានបង្ហាញពីសកម្មភាពក្រុមមេខ្យល់ ធ្វើសកម្មភាពដឹកជញ្ជូនពលករខ្មែរឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ យ៉ាងគគ្លើន កាលពីវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងសកម្មភាពនោះ ក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរប្រុសស្រីចំនួន ០៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានដឹងថា ជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ នៃវរៈការពារព្រំដែនគោកលេខ ៨១៧។ ជុំវិញករណីបែកធ្លាយនេះ សាធារណជនបានសម្តែងការមិនពេញចិត្ត Read more









