កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ ម៉ូតូ ចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ

កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ ម៉ូតូ ចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី បាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX ផលិតឆ្នាំ២០២២ ពណ៌ក្រហម លេខតួ-លេខម៉ាស៉ីន 571111018689 គ្មានផ្លាកលេខ) កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ១នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ពេលល្បាតដល់ចំណុចក្រោយផ្ទះសំណាក់ចុងស្រល់ ក្នុងមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ឈ្មោះ នឿន ស៊ីនួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងធ្វើការត្រួតពិនិត្យនៅទីនោះរកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់០,៧១ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង,កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង ១២១សង់ទីម៉ែត្រ រួមនឹងវត្ថុតាងមួយចំនួនទៀត Read more

កម្លាំង​ជំនាញ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

បន្ទាយមានជ័យ​៖ អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​ដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​និងដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​​ សុិន​ដេត​ ស្នង​ការ​រង​ផែន​ការ​ងារ​នគរបាលប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ប៉ោយប៉ែត​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែតនៅ​ថ្ងៃ​ទី​២៨,២៩​ ខែឧសភា​ ឆ្នាំ​២០២៦​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​ចំនួន​១១នាក់​ក្នុងនោះ​មាន​៖ជនជាតិ​ចិន​ចំនួន​៨នាក់​ និង​ជនជាតិ​ថៃ​ចំនួន​៣នាក់​ស្រី​១នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ផលិត​កែ​ឆ្នៃ​ រក្សា​ទុក​ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នៅ​ចំនុច​ភូមិ​មិត្ត​ភាព​​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​អោយ​ដឹង​ថា​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនជា​ជនជាតិ​ចិន​មាន​ឈ្មោះ​៖១/.ហុង​ ខុងវៃ(Hong Cong Wei) ភេទ​ប្រុស​២/.​វ៉ង​ គិនពិង(Wang Gen Bing)ភេទ​ប្រុស​៣/.ឡ​ វិន​ ភេទប្រុស៤/.លី​ ហ្វាន់​(Li Fan)​ ភេទ​ប្រុស​៥/.លី​ មិញ​ (Li Read more

ប្រពន្ធទាញពូថៅកាប់ទៅលើប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់នៅចំណុចភូមិ ព្រៃផ្តៅ ឃុំត្រពាំងជោ

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ វេលាម៉ោង ១៦ និង ៣០នាទី មានករណីហិង្សាមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ ឆ្នំា ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ ៤៨ ឆ្នំា ត្រូវជាប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់។ មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះជេរប្រមាថធ្ងន់ៗ និងដៀលពូជអម្បូរខាងប្រពន្ធ ធ្វើឲ្យជនសង្ស័យខឹងទាញពូថៅវាយតែម្តង។ ក្រោយបានទទួលបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ ២៥ ឆ្នាំ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ នៅចំណុចអគារមួយកន្លែងនៅជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីលួច ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យូ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ហើយកម្លាំងជំនាញធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យ រកឃើញមានទូរសព្ទដៃចំនួន០៣គ្រឿង ដែលជាវត្ថុតាងនៃបទល្មើស និងម្សៅក្រាម ពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០១ថង់តូច (ជនសង្ស័យ គឺជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីវិធី។  លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាស្ថានទម្ងន់,លួច(ម៉ូតូ) ,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ហេង វិចិត្រ(លុយ) ភេទប្រុស អាយុ២៣ឆ្នាំ​ Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។  ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន Read more