កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាស្ថានទម្ងន់,លួច(ម៉ូតូ) ,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ​ តុង ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ស្តីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ​ ហេង វិចិត្រ(លុយ) ភេទប្រុស អាយុ២៣ឆ្នាំ​ Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។  ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។  ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕

បំបែកសំណុំរឿងករណីឃាតកម្មស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកក្នុងសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥​ បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន Read more