កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)
បន្ទាយមានជ័យ៖ កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប្រាក់ រដ្ឋា ហៅក្រៅ អ៊ីត អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ Read more










